លទ្ធផលសម្រេចរបស់យើង
ចាប់តាំងពីឆ្នាំ ២០០២

៣០០
បណ្តុះបណ្តាលក្នុង ១ឆ្នាំ

៣៥៩៤
បានបញ្ចប់ការសិក្សាសរុប

១០០%
ទទួលបានការគាំទ្រពីការងារ
វិជ្ជាជីវៈ

៩៥%
បម្រើការងារនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍
គម្រោងរបស់យើង
សាលាបានបង្កើតឡើងក្នុងឆ្នាំ២០០២ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ។ អង្គការនេះបានស្ថាបនាខ្លួនឯងឲ្យក្លាយជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ដែលទទួលបានការកោតសរសើរ និងទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា។
ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមសណ្ឋាគារ Accor និងសាលា École Hôtelière de Lausanne ដ៏ល្បីល្បាញ យើងបានផ្តល់ការបណ្តុះបណ្តាលដល់យុវជនកម្ពុជាជាង ៣០០ នាក់ជារៀងរាល់ឆ្នាំ។ កម្មវិធីសិក្សារបស់ពួកយើងប្រកបដោយតុល្យភាពរវាងការអនុវត្តជាក់ស្តែង និងចំណេះដឹងផ្នែកទ្រឹស្ដី។ ជោគជ័យរបស់សិស្សយើង គឺជាផ្លែផ្កានៃការលះបង់ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារ ក៏ដូចជាដៃគូសហការរបស់យើងផងដែរ។
ការធ្វើឱ្យមានការផ្លាស់ប្តូរ
យើងជឿជាក់ថាលុយកាក់មិនគួរជាឧបសគ្គរារាំងសិស្សដែលមានទេពកោសល្យ និងពោរពេញដោយឆន្ទៈ ដោយមិនអាចឲ្យពួកគាត់ទទួលបានការងារដែលពួកគាត់សមនឹងទទួលបានឡើយ។ តាមរយៈមូលនិធិអាហារូបករណ៍របស់យើង យើងបានផ្ដល់អាហារូបករណ៍ជូនដល់សិស្សដែលរស់នៅក្នុងស្ថានភាពក្រីក្រ និងលំបាក។
គណៈកម្មាធិការអាហារូបករណ៍ដែលមានអ្នកតំណាង មកពីផ្នែកផ្សេងៗរបស់សាលាដូចជាផ្នែកអប់រំ និងផ្នែកហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធផ្សេងៗបានធ្វើការពិនិត្យរាល់ពាក្យស្នើសុំទាំងអស់ ព្រមទាំងអនុសាសន៍ណែនាំរបស់ក្រុមប្រឹក្សាភិបាលសាលា ថាតើសិស្សរូបណានឹងទទួលបានការជ្រើសរើស ទៅតាមលក្ខណៈវិនិច្ឆ័យអាហារូបករណ៍។
យើងតែងតែព្យាយាមផ្តល់នូវអាហារូបករណ៍ពេញលេញ ឬជាចំណែកដែលអាចធ្វើទៅបានដោយផ្អែកលើមូលដ្ឋាននៃតម្រូវការហិរញ្ញវត្ថុ និងឆន្ទៈរបស់សិស្សក្នុងការសិក្សានៅ សាលាសណ្ឋារគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ។
News

ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងគម្រោងនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍជំនាញ លើកទី ១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់វិញ្ញាបនបត្រ ឆ្នាំសិក្សា ២០១៩-២០
សូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់របស់យើង!
ពិធីប្រគល់វិញ្ញាបនបត្រនេះបានបញ្ចប់ដោយជោគជ័យយ៉ាងពិតប្រាកដសម្រាប់អ្នកចូលរួមទាំងអស់ និងក្រុមគ្រួសាររបស់សិស្សានុសិស្ស។ យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះសិស្សានុសិស្សរបស់យើងដែលបានបញ្ចប់ការសិក្សា និងការខិតខំប្រឹងប្រែងរបស់ពួកគេពេញមួយឆ្នាំសិក្សាដ៏វែងនេះ។
សូមជូនពរដល់សិស្សានុសិស្សរបស់យើងទទួលបានជោគជ័យនូវគ្រប់ការខិតខំប្រឹងប្រែងរបស់ពួកគេនាពេលអនាគត។

វគ្គបណ្តុះបណ្តាលគ្រូបង្គោល

ការឧបត្ថម្ភ
សូមជួយឧបត្ថម្ភដល់សិស្ស និងចូលរួមជាវិភាគទានដល់ការអប់រំរបស់សិស្សម្នាក់សម្រាប់មួយឆ្នាំសិក្សា ដើម្បីចូលរួមកសាងអនាគតរបស់ពួកគាត់។
ការបរិច្ចាគ
ដើម្បីកសាងអនាគតរបស់សិស្ស ការបរិច្ចាគរបស់លោកអ្នកនឹងត្រូវបានបែងចែកសម្រាប់ប្រតិបត្តិការផ្សេងៗរបស់សាលាដើម្បីរក្សាស្តង់ដារ និងការអប់រំដែលប្រកបដោយគុណភាពរបស់យើង។

ចូលរួមជាដៃគូ ជាមួយយើង
ចូលរួមសហការជាមួយយើង ក្នុងការផ្តល់កម្មសិក្សា ការហ្វឹកហាត់ការងារ និងឱកាសការងារ។ ចូលរួមស្វែងរកសិស្សដែលមានទេពកោសល្យល្អៗក្នុងចំណោមសិស្ស និងអតីតសិស្សរបស់ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។
ធ្វើការងារស្ម័គ្រចិត្តជាមួយយើង
ចែករំលែកថ្វីដៃ និងជំនាញរបស់អ្នកជាមួយក្រុមការងារ និងសិស្សរបស់យើង។ ចូលរួមក្នុងបណ្តាញរបស់ពួកយើងក្នុងការរាប់អានមិត្តភក្តិ និងបង្កើតទំនាក់ទំនងថ្មីៗ។
ម៉ោងធ្វើការ
ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍
ម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច
ថ្ងៃសុក្រ
ម៉ោង ៨ព្រឹក – ៣ៈ៣០នាទីល្ងាច
ទំនាក់ទំនង
+855 (0) 63 963 672 | +855 (0) 95 219 994
[email protected]
អាសយដ្ឋាន ផ្លូវជាតិលេខ ៦ (ផ្លូវទៅព្រលានយន្តហោះ)
ក្រុងសៀមរាប ប្រទេសកម្ពុជា