គុណតម្លៃរបស់យើង
ឧត្តមភាព
គុណភាព
ការផ្តល់សិទ្ធិអំណាច
សហគមន៍
សុចរិតភាព
ការសហការ
មាគ៌ាឆ្ពោះទៅរកឧត្តមភាព
នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ការសិក្សា និងភាពសប្បាយរីករាយ គឺជាផ្នែកមួយនៃកម្មវិធីសិក្សារបស់ពួកយើង។ ចាប់ផ្តើមពីក្នុងថ្នាក់រៀន កន្លែងចុះកម្មសិក្សា ការធ្វើទស្សនកិច្ចសិក្សា និងព្រឹត្តិការណ៍ផ្សេងៗរបស់សាលា គឺត្រូវបានរៀបចំធ្វើឡើងដើម្បីអោយដំណើរការសិក្សារបស់សិស្សកាន់តែមានភាពប្រសើរខ្ពស់។
សិស្សានុសិស្ស ពង្រឹងជំនាញរបស់ពួកគាត់នៅក្នុងបរិយាកាសជាក់ស្តែងរួមមាន៖ បន្ទប់សិក្សាចំនួន១២ ដែលបំពាក់ទៅដោយបរិក្ខាពេញលេញ បន្ទប់កុំព្យូទ័រចំនួន៣ បន្ទប់បណ្ណាល័យមួយដែលមានសៀវភៅជាង ១៥០០ក្បាល បន្ទប់សិក្ខាសាលាចំនួន៣ ភោជនីយដ្ឋានសម្រាប់អនុវត្តចំនួន១ ផ្ទះបាយសម្រាប់អនុវត្តចំនួន២ បន្ទប់បង្រៀនធ្វើនំចំនួន៣ និងបន្ទប់សណ្ឋាគារសម្រាប់អនុវត្តចំនួន៤។
យើងលើកទឹកចិត្តសិស្សឱ្យរស់នៅក្នុងជីវិតជាគម្រូដែលប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដោយមានការគោរពគ្នាទៅវិញទៅមក ការចូលរួមក្នុងសង្គម ការចែករំលែកគោលបំណង និងចំណង់ចំណូលចិត្តជាដើម។
ប្រតិទិន
ឆ្នាំសិក្សា ២០២០-២១
កាលបរិច្ឆេទចាប់បើកបវេស្សនកាល
–កម្មវិធីសិក្សាស្តង់ដាអាស៊ាន | ២៥ មករា ២០២១ (បណ្តោះអាសន្ន)
ព្រឹត្តិការណ៍
ពិធីប្រគល់វិញ្ញាបនបត្រ – ឆ្នាំសិក្សា ២០១៩-២០២០ (បណ្តោះអាសន្ន) | ២១-២២ មករា ២០២១
កាលបរិច្ឆេទបិទសាលា
ថ្ងៃឈប់សម្រាក
– ថ្ងៃទី ៣០ ខែតុលា – ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ | ពិធីបុណ្យអុំទូក
– ថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២០ – ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ | បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល
– ថ្ងៃទី ១០ ខែមេសា – ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ | បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
វគ្គចូលរៀនឆ្នាំ ២០២០-២១
ការប្រលងចូលកម្មវិធីអាស៊ាន
-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០
-ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០
-ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០
កម្មវិធីតំរង់ទិសសម្រាប់ ថ្នាក់គ្រប់គ្រងបដិសណ្ឋារកិច្ច
-ផ្អាកសម្រាប់ឆ្នាំ ២០២០-២១
កម្មវិធីសិក្សាដែលទទួលស្គាល់ដោយអាស៊ាន
អភិវឌ្ឍន៍សមត្ថភាពសំខាន់ៗក្នុងមុខវិជ្ជាឯកទេសដែលអ្នកជ្រើសរើស

ជំនាញសេវាកម្មភ្ញៀវ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
លទ្ធផលសិក្សាសំខាន់ៗ៖
-សមត្ថភាពឆុងកាហ្វេ ធ្វើស្រាក្រឡុក និងលាយភេសជ្ជៈផ្សេងៗ។
-សេវាកម្មម្ហូបអាហារ និងសេវាកម្មកម្មវិធីផ្សេងៗ
-បច្ចេកទេសរៀបចំតុអាហារតាមស្តង់ដារអន្តរជាតិ
-ជំនាញសេវាកម្មអតិថិជន

ជំនាញចម្អិនម្ហូបអាហារ ផ្នែកផលិតកម្មម្ហូបអាហារ
លទ្ធផលសិក្សាសំខាន់ៗ៖
-ចំណេះដឹងផ្នែកចម្អិនម្ហូបក្តៅ និងត្រជាក់
-បច្ចេកទេសផ្នែករៀបចំម្ហូបអាហារ
-បទដ្ឋានអនាម័យ និងវិធានការសុវត្ថិភាព
-ការប្រើប្រាស់ និងថែរក្សាសម្ភារផ្ទះបាយ

ជំនាញធើ្វនំ ផ្នែកផលិតកម្មម្ហូបអាហារ
លទ្ធផលសិក្សាសំខាន់ៗ៖
-ចំណេះដឹងផ្នែកធ្វើនំ និងបង្អែម
-បច្ចេកទេសផ្នែករៀបចំនំ និងបង្អែម
-បទដ្ឋានអនាម័យ និងវិធានការសុវត្ថិភាព
-ការប្រើប្រាស់ និងថែរក្សាសម្ភារផ្ទះបាយ

ជំនាញសេវាកម្មភ្ញៀវ ផ្នែកការិយាល័យជួរមុខ និងគេហកិច្ច
លទ្ធផលសិក្សាសំខាន់ៗ៖
-ដំណើរការចុះឈ្មោះស្នាក់នៅរបស់ភ្ញៀវ
-ការគ្រប់គ្រងបន្ទប់ និងស្តង់ដារអនាម័យ
-ដំណើរការរៀបចំការកក់ទុកជាមុន
-ការដោះស្រាយបញ្ហា និងទំនាក់ទំនងជាមួយអតិថិជន

ជំនាញប្រតិបត្តិការ ផ្នែកទីភ្នាក់ងារទេសចរណ៍
លទ្ធផលសិក្សាសំខាន់ៗ៖
-ដំណើរការកក់ និងការលក់សំបុត្រ
-ប្រតិបតិ្តការទីភ្នាក់ងារទេសចរណ៍ និងនិន្នាការទេសចរណ៍
-ការដោះស្រាយបញ្ហា និងទំនាក់ទំនងជាមួយអតិថិជន
-ការគាំទ្រ និងជំនួយផ្សេងៗចំពោះអតិថិជន

ថ្នាក់ត្រៀមបដិសណ្ឋារកិច្ច
លទ្ធផលសិក្សាសំខាន់ៗ
-ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ
-ចំណេះដឹងមូលដ្ឋាន ផ្នែកសេវាកម្មសណ្ឋាគារ
មិនមែនជាកម្មវិធីសិក្សាតាមស្តង់ដាអាស៊ាននោះទេ។ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកថ្នាក់ត្រៀមបដិសណ្ឋាកិច្ចនេះសិស្សអាចជ្រើសរើសជំនាញ១ ក្នុងចំណោមជំនាញទាំង៥ តាមកម្មវិធីសិក្សាស្តង់ដាអាស៊ាន។
ទិដ្ឋភាពទូទៅ
ព័ត៌មានទូទៅ
-រយៈពេលសិក្សា៖ សិក្សាពេញម៉ោងរយៈពេល ១០ខែ (មួយឆ្នាំសិក្សា)។
-វិធីសាស្រ្តសិក្សា៖ ទាំងទ្រឹស្តី និងអុនវត្តន៍ដឹកនាំបង្រៀនដោយគ្រូ និងសិក្សាតាមបែបអន្តរកម្ម។
-សម្ភារសិក្សា៖ សៀវភៅសិក្សា និងឯកសារផ្សេងៗ (ផ្តល់ជូនដោយឥតគិតថ្លៃ)។
-ការផ្តល់ជូនផ្សេងៗរួមមាន៖ ឯកសណ្ឋាន ២ឈុត អាហារថ្ងៃត្រង់ ធានារ៉ាប់រងគ្រោះថ្នាក់ និងការពិនិត្យសុខភាព។
-វិញ្ញាបនបត្រ៖ វិញ្ញាបនបត្រទី២ កម្រិត១ស្តង់ដាអាស៊ានតាមមុខជំនាញដែលបានជ្រើសរើស។
កម្មវិធីសិក្សា
-មុខវិជ្ជាជាក់លាក់សម្រាប់អភិវឌ្ឍន៍សមត្ថភាពគោលសំខាន់ៗតាមជំនាញឯកទេសដែលបានជ្រើសរើស។
-វគ្គភាសាអង់គ្លេស(គ្រប់ជំនាញឯកទេស) និងបារាំង(តាមតម្រូវការនៃមុខជំនាញឯកទេស)។
-ថ្នាក់កុំព្យូទ័រសម្រាប់ការងាររដ្ឋបាល។
-ការអភិវឌ្ឍជំនាញទន់។
-បទដ្ឋានអនាម័យ បរិស្ថាន និងសុវត្ថិភាពការងារ។
-ដំណើរទស្សនកិច្ចសិក្សា សកម្មភាពស្រាវជ្រាវ និងការសិក្សាគម្រោងជាក្រុម។
-ចុះកម្មសិក្សាតាមស្ថាប័នដែលជំនាញនៅក្នុងតំបន់។
-ការចុះកម្មសិក្សាជាលក្ខណៈអន្តរជាតិក្រោយបញ្ចប់ការសិក្សាសម្រាប់សិស្សឆ្នើម។
ល័ក្ខខ័ណ្ឌតម្រូវមាន
ល័ក្ខខ័ណ្ឌចូលរៀន៖
-អាយុតិចបំផុត ១៧ឆ្នាំ
-សញ្ញាបត្របាក់ឌុប ឬសញ្ញាបត្រដែលមានតម្លៃស្មើ(បើសិនជាលោកអ្នកធ្លាក់ទី១២ លោកអ្នកក៏អាចដាក់ពាក្យបានដែរ)
-ភាសាអង់គ្លេសកម្រិត Pre-intermediate (អាចសន្ទនាបាន)
-ឆ្លងកាត់ការធ្វើតេស្ដចូលរៀន
ការចូលរួមវិភាគទានរបស់សិស្សក្នុង ១ឆ្នាំសិក្សា
សម្រាប់ជនជាតិខ្មែរគ្រប់កម្មវិធីសិក្សា គឺត្រូវបានទទួលការឧបត្ថម្ភចំនួន២/៣ នៃចំណាយថ្លៃសិក្សាសរុបពីមូលនិធិ ប៉ូល ឌុយប្រ៊ូល ហើយតម្រូវឲ្យសិស្សចូលរួមវិភាគទានត្រឹមតែ១/៣ នៃចំណាយថ្លៃសិក្សាសរុបចំនួន ២,៨០០ដុល្លារ។
-កម្មវិធីសិក្សាស្តង់ដាអាស៊ាន៖ ៩៤៥ដុល្លារ សម្រាប់ជនជាតិខ្មែរ (ជាតម្លៃចូលរួមវិភាគទាន)
-ថ្នាក់ត្រៀមបដិសណ្ឋារកិច្ច៖ ៥២៥ដុល្លារ (ជាតម្លៃចូលរួមវិភាគទាន)
យើងទទួលស្វាគមន៍នូវសិស្សអន្តរជាតិដែលមានបំណងចង់សិក្សានូវជំនាញកម្មវិធីស្តង់ដាអាស៊ានរបស់យើងផងដែរ ជាមួយតម្លៃសិក្សាសរុបចំនួន ២,៨០០ដុលា្លរ។
សញ្ញាបត្រវិជ្ជាជីវៈផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច
កម្មវិធីសិក្សារយៈពេល ១០ខែ ដែលឧបត្ថម្ភគាំទ្រដោយដៃគូរបស់យើង គឺក្រុមសណ្ឋាគារ Accor និងសាលាសណ្ឋាគារលំដាប់ពិភពលោក École Hôtelière de Lausanne (EHL)
លោកអ្នកនឹងទទួលបានចំណេះដឹងអំពីគោលគំនិតសំខាន់ៗនៃការគ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ចនៅលើមុខងារចំនួន ៦រួមមាន៖ ការគ្រប់គ្រង ហិរញ្ញវត្ថុ ទីផ្សារ និងការលក់ បច្ចេកវិទ្យាព័ត៌មាន និងឌីជីថល រដ្ឋបាលទូទៅ និងធនធានមនុស្ស និងភាសាអង់គ្លេសម្រាប់ពាណិជ្ជកម្ម។
ទិដ្ឋភាពទូទៅ
ព័ត៌មានទូទៅ
-រយៈពេលសិក្សា៖ សិក្សាក្រៅម៉ោងរយៈពេល ១០ខែ (ចន្ទ ដល់សុក្រ ម៉ោង១៨:០០ ដល់ ២១:០០)។
-វិធីសាស្រ្តសិក្សា៖ ក្នុងថ្នាក់រៀន និងបែបអន្តរកម្ម ជាមួយកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន។
-សម្ភារសិក្សា៖ សៀវភៅអេឡិចត្រូនិច និងឯកសារសិក្សាស្រាវជ្រាវផ្សេងៗ។
-សញ្ញាបត្ររ៖ សញ្ញាបត្រផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច (អាស៊ានកម្រិត៤)។
កម្មវិធីសិក្សា
-ស្តង់ដាសមត្ថភាពអាស៊ានចំនួន ១៦ឯកតា។
-ស្តង់ដាសមត្ថភាពដែលរៀបចំដោយសាលាសណ្ឋាគារ ឡូសាន ចំនួន ៤ឯកតា។
-ស្តង់ដាសមត្ថភាពដែលរៀបចំដោយសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ចំនួន ២ឯកតា។
ល័ក្ខខ័ណ្ឌតម្រូវមាន
ល័ក្ខខ័ណ្ឌចូលរៀន
-បានបញ្ចប់ការសិក្សាពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល (បទពិសោធន៍ការងារតិចបំផុត ១ ឆ្នាំ ឬធ្វើការក្រៅម៉ោងកំឡុងពេលសិក្សា)
-អ្នកមប្រើការងារក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ដែលមានបទពិសោធន៍ការងារយ៉ាងតិច ៣ឆ្នាំ (ត្រូវតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការសិក្សាមុនពេលបញ្ចប់ការសិក្សា [RPL])
-មានចំណេះដឹងភាសាអង់គ្លេសលក្ខណៈអាជីព
-ឆ្លងកាត់ការធ្វើតេស្ដចូលរៀន
ថ្លៃសិក្សា
-១៥៧៥ ដុល្លារ (ជាតម្លៃលចូលរួមវិភាគទាន)
ផ្សេងៗ
កម្មវិធីបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចសម្រាប់ពលករចំណាកស្រុក
កម្មវិធីរយៈពេល ៣ខែដែលគាំទ្រដោយអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) និងទទួលបានការឧបត្ថម្ភថវិកាពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ។
បន្ទាប់ពីបញ្ចប់កម្មវិធីសិក្សា សិស្សនឹងត្រូវទទួលបានឱកាសចុះកម្មសិក្សានៅសណ្ឋាគារលំដាប់អន្តរជាតិផ្កាយ៤ ឬ៥ ក្នុងប្រទេសថៃរយៈពេល ៣ខែ។
ការប្រកួតប្រជែងសហគ្រិនរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល
ជាការប្រកួតប្រជែងប្រចាំឆ្នាំសម្រាប់អតីតសិស្សរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល (កម្មវិធីសិក្សាស្តង់ដាអាស៊ាន និងផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច) ដែលបានផ្តល់នូវឱកាសដ៏មានតម្លៃសម្រាប់អតីតសិស្សដែលបានបញ្ចប់ការសិក្សាដែលមានគម្រោងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ អតីតសិស្សដែលទទួលបានជ័យលាភីនឹងត្រូវទទួលបានការណែនាំ និងបង្ហាត់បង្រៀនដោយអ្នកជំនាញអាជីព ព្រមទាំងមានការផ្តល់ជូននូវមូលនិធិ។
បេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំង និងត្រូវធ្វើបទបង្ហាញស្តីអំពីគម្រោងអាជីវកម្មរបស់ពួកគេដោយមានការចូលរួមវាយតម្លៃពីសមាជិកក្រុមប្រឹក្សាភិបាលរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល នៅក្នុងខែវិច្ឆិកា។
ដោយយោងលើស្ថានភាពជំងឺ កូវីត-១៩ ដែលកំពុងតែរាតត្បាតនេះ ដូច្នេះការប្រកួតប្រជែងនេះសាលាបានលើកពេលទៅធ្វើនៅឆ្នាំ ២០២១នៅពេលដែលជំងឺនេះមានភាពស្ងប់ស្ងាត់។