សាលារៀននេះ គឺជាសាលាគម្រូដ៏លេចធ្លោមួយក្នុងការគ្រប់គ្រង និងអប់រំដែលមានសារៈសំខាន់សម្រាប់យុវជនកម្ពុជា។ សិស្សយើងម្នាក់មកពី សាលារៀនសប្បុរសធម៌ Happy Days Cambodian Village School Inc, បានបញ្ចប់ការសិក្សា ផ្នែកចម្អិនម្ហូបអាហារនៅឆ្នាំ ២០១៨។ ជាលទ្ធផល ខ្ញុំបានទាក់ទងលោក Peter Wolfe ដែលជាចុងភៅជនជាតិអូស្រ្តាលីដើម្បីឲ្យគាត់ចូលរួមក្នុងការអភិវឌ្ឍសិស្សតាមរយៈសិក្ខាសាលាធ្វើម្ហូប។
ខ្ញុំសូមណែនាំសាលារៀននេះ ដល់អ្នកដែលចង់ចូលរួមជួយដល់យុវជនកម្ពុជាឲ្យទទួលបានការងារល្អនៅក្នុងវិស័យបដិសណ្ឋារកិច្ច។
សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ពិតជាសាលាដ៏ល្អបំផុតមួយ សម្រាប់យុវជននៅក្នុងប្រទេសកម្ពុជាដើម្បីទទួលបានជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់រយៈពេលមួយឆ្នាំ ឬពីរឆ្នាំនៅក្នុងបរិយាកាសសិក្សាប្រកបដោយបែបបទវិជ្ជាជីវៈបំផុត។
សមាគមសុខសប្បាយយើង (Sok Sabay Association) បានបញ្ជូនសិស្សចំនួន ២០ នាក់ឲ្យចូលរៀន ហើយសិស្សទាំងអស់ទទួលបានជោគជ័យ និងរកបានការងារធ្វើគ្រប់គ្នាបន្ទាប់ពីបញ្ចប់ការសិក្សា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការនេះ។ សូមជូនពរដល់សិស្សគ្រប់ជំនាន់ទាំងបច្ចុប្បន្ន និងអនាគតដែលនឹងទទួលបានអត្ថប្រយោជន៍ពីសាលាដ៏ល្អនេះ។
ការចុះកម្មសិក្សារយៈពេល ៦ ខែរបស់ខ្ញុំនៅឯសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានផ្លាស់ប្តូរនូវបទពិសោធន៍ដ៏សំខាន់បំផុតសម្រាប់ជីវិតរបស់ខ្ញុំ។ ខ្ញុំបានយល់ដឹងអំពីរបៀបប្រតិបត្តិការរបស់អង្គការអន្តរជាតិ និងស្ថាប័នបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចនេះ។ ខ្ញុំបានអភិវឌ្ឍន៍ ការយល់ដឹងអំពីវប្បធម៌ផ្សេងៗ តាមរយៈការចូលរួមជាសមាជិកក្រុមពហុវប្បធម៌។ ជាចុងក្រោយ ការខ្នះខ្នែងរបស់សិស្សក្នុងការរៀនសូត្រ ការរីកចម្រើន និងភាពអត់ធន់របស់ពួកគាត់ នៅពេលដែលពួកគាត់ប្រឈមមុខនឹងស្ថានភាពលំបាក បានជះឥទ្ធិពល និងផ្តល់មេរៀនល្អៗយ៉ាងច្រើនមកដល់ខ្ញុំ។
“ ក្នុងឆាកជីវិតអ្នក ប្រសិនបើអ្នកអាចជួយផ្លាស់ប្តូរជីវិតរបស់មនុស្សម្នាក់បាន នោះមានន័យថាអ្នកបានធ្វើអំពើល្អហើយ” ហើយសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ព្រមទាំងបុគ្គលិករបស់សាលានេះ បានជួយផ្លាស់ប្តូរមនុស្សជាច្រើននាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំរីករាយនឹងមើលឃើញនូវការងាររបស់ពួកគាត់ ហើយបានឃើញលទ្ធផល និងផ្លែផ្កាជាច្រើននៃការខិតខំប្រឹងប្រែងរបស់ពួកគាត់។ យើងត្រូវតែគាំទ្រដល់អំពើល្អរបស់ពួកគាត់ តាមដែលយើងអាចធ្វើទៅបាន។
សេវាបម្រើម្ហូបអាហារ
រៀបចំពិធីជប់លៀងសម្រាប់មិត្តភក្តិ ពិធីខួបកំណើតសម្រាប់មនុស្សជាទីស្រឡាញ់ ឬការជួបជុំគ្រួសារ។ សូមផ្តល់ឱកាសដល់សិស្សរបស់យើងបានធ្វើបដិសណ្ឋារកិច្ចជាមួយលោកអ្នកតាមលក្ខណៈស្តង់ដារបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។
ជម្រើស៖ អាហារថ្ងៃត្រង់ / អាហារពេលល្ងាចជាក្រុម | អាហារសម្រន់ និងកាហ្វេ | វគ្គសិក្សាធ្វើម្ហូបរយៈពេលខ្លី។
បន្ទប់សិក្ខាសាលា
សាលប្រជុំធំមាន ៤០០កៅអី និងបន្ទប់ប្រជុំ ៦០ ឬ២០កៅអី សម្រាប់ការធ្វើបទបង្ហាញ សិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល។
លក្ខណៈពិសេស៖ បំពាក់ដោយម៉ាស៊ីនត្រជាក់ ឬកង្ហារ, ម៉ាស៊ីនបញ្ចាំង LCD, ក្តារខៀន ឬ Flipchart, Wi-Fi និងឧបករណ៍បន្លឺរសំឡេង។
បន្ទប់សណ្ឋាគារសម្រាប់អនុវត្តន៍
សូមទំនាក់ទំនងពួកយើងស្នាក់នៅក្នុងបន្ទប់សណ្ឋាគារអនុវត្តន៍ដ៏កក់ក្តៅមួយក្នុងចំណោមបន្ទប់អនុវត្តន៍ទាំង៤ របស់យើង ដែលឧបត្ថម្ភដោយក្រុមហ៊ុន Accor Group និងសណ្ឋាគារ Tauzia Hotels ។
រីករាយជាមួយរាត្រីដ៏ស្ងប់ស្ងាត់ និងភ្ញាក់ឡើងទទួលទានកាហ្វេជាមួយនឹងនំដុតក្ដៅៗដែលមានរៀបចំជូននៅឯរានហាលរបស់ភោជនីយដ្ឋានអនុវត្តន៍ដ៏ស្រស់ស្អាត ហើយទស្សនាការអនុវត្តជំនាញផ្ទាល់របស់សិស្សយើង ដែលអាចជាផ្នែកមួយជួយដល់ការបណ្តុះបណ្តាលជាក់ស្តែងរបស់ពួកគាត់ផង។
លក្ខណៈពិសេស៖ បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទូរទឹកកក កាហ្វេ ឧបករណ៍ឆុងកាហ្វេ Wi-Fi និងទូរទស្សន៍ខ្សែកាបផ្តល់ជូនដោយឥតគិតថ្លៃ ។
ដៃគូ និងអ្នកឧបត្ថម្ភ
សូមថ្លែងអំណរគុណចំពោះអស់លោកអ្នកដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងការលះបង់ និងការប្តេជ្ញាចិត្តរបស់អស់លោកអ្នកក្នុងការជឿជាក់លើគម្រោងបណ្តុះបណ្តាលរបស់យើងខ្ញុំ។ ការងាររបស់យើងខ្ញុំ គឺជាសមិទ្ធផលនៃបណ្តាញដ៏ធំរបស់អ្នកឧបត្ថម្ភ អ្នកបរិច្ចាគ និងដៃគូការងារ។