fbpx

ភោជនីយដ្ឋានអនុវត្តន៍

កន្លែងញ៉ាំអាហារដែលមានទីធ្លាទូលំទូលាយ​ និងខ្យល់អាកាសបរិសុទ្ធដែលអាចឲ្យយើងគយគន់សម្រស់សួនច្បារធម្មជាតិដ៏ស្រស់ស្អាត។

training-restaurant-food-siem-reap

ទាក់ទាញអារម្មណ៍របស់លោកអ្នកឲ្យទទួលបាននូវបទពិសោធន៍ដ៏ប្លែក៖ សាកល្បងមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមានរសជាតិបែបអាស៊ី និងលោកខាងលិចនៅទីកន្លែងស្ងប់ស្ងាត់អមដោយសួនច្បារដ៏ល្អប្រណីត។ រីករាយនឹងការទទួលសេវាកម្មបម្រើរបស់សិស្សយើងប្រកបដោយការយកចិត្តទុកដាក់ និងស្នាមញញឹមដែលមិនអាចបំភ្លេចបាន។

ជម្រើសមុខម្ហូបបែបលោកខាងលិច និងអាស៊ីដែលរៀបចំនឹងបម្រើដោយសិស្សរបស់យើង ក្រោមការបង្ហាត់បង្ហាញផ្ទាល់ពីគ្រូរបស់ពួកគាត់។

បទពិសោធន៍ទទួលទានអាហាររបស់លោកអ្នកនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍអាជីពរបស់សិស្ស និងការឆ្ពោះទៅកាន់ភាពជាអ្នកជំនាញវិជ្ជាជីវៈដ៏មានមោទនភាពនៅក្នុងវិស័យដែលពួកគាត់បានជ្រើសរើស។

ម៉ោងធ្វើការ

ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ម៉ោង១២ ដល់ ម៉ោង២ រសៀល
*សូមមើលប្រតិទិនរបស់សាលាសម្រាប់កាលបរិច្ឆេទបិទ។

ទីតាំង

មានទីតាំងស្ថិតនៅក្នុងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល លោកអ្នកជិះម៉ូតូកង់បីត្រឹមតែ ១០នាទីប៉ុណ្ណោះ ពីក្រុងសៀមរាប និង ៥នាទីពីអាកាសយានដ្ឋានអន្តរជាតិ ស្ថិតនៅលើផ្លូវជាតិលេខ ៦។ ភោជនីយដ្ឋានអនុវត្តន៍របស់យើង គឺជាជម្រើសល្អបំផុតសម្រាប់បទពិសោធន៍ដំបូងរបស់អ្នកនៅសៀមរាប ឬសម្រាប់អាហារថ្ងៃត្រង់លាគ្នា មុនពេលចាកចេញរបស់អ្នក។