fbpx

«យើងជឿជាក់ថា ការបណ្តុះបណ្តាល និងគុណវុឌ្ឍិ គឺជាកូនសោរសម្រាប់អនាគតរបស់បុគ្គលម្នាក់ៗ។»

លោក ប៉ូល​ ឌុយប្រ៊ូល, ស្ថាបនិក។

បេសកកម្ម

បេសកកម្មរបស់ពួកយើង គឺដើម្បីជួយឱ្យយុវជន យុវនារី និងជាពិសេសប្រជាពលរដ្ឋខ្មែរដែលជួបការលំបាកឲ្យទទួលបានការអប់រំប្រកបដោយភាពច្នៃប្រឌិត និងវិជ្ជាជីវៈ។ គោលបំណងរបស់ពួកយើង គឺផ្ទេរចំណេះដឹង និងសមត្ថភាពចាំបាច់ដើម្បីអោយពួកគាត់ទទួលបានជោគជ័យក្នុងការគ្រប់គ្រង ឬអាជីពជាសហគ្រិននៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ដើម្បីកសាងភាពជាអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត។

ចក្ខុវិស័យ

យើងចង់អោយមនុស្សគ្រប់រូបដោយមិនគិតពីយេនឌ័រ ឬសាវតាសង្គម មានសិទ្ធិទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយជំរុញឱ្យមានការទទួលស្គាល់ និងការអាធ្យាស្រ័យគ្នាទៅវិញទៅមក។

ប្រវត្តិរបស់សាលារៀន

បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លាក  ប៉ូល ឌុយប្រ៊ូល មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៨ លោក ប៉ូល​ ឌុយប្រ៊ូល បានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសកម្ពុជាហើយមានចិត្តចង់ផ្លាស់ប្តូរស្ថានភាពដែលងាយរងគ្រោះរបស់ប្រទេសនេះ។ ក្នុងនាមជាអភិបាលក្រុងហ្វុងតែនប្លូ នៅប្រទេសបារាំង ជំហានដំបូងរបស់គាត់ គឺជំរុញឲ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងទីក្រុងហ្វុងតែនប្លូ ជាមួយទីក្រុងសៀមរាប។

ដោយមានមូលដ្ឋានគ្រឹះខាងផ្នែកបដិសណ្ឋារកិច្ច រួមជាមួយការតាំងចិត្ត និងការប្តេជ្ញាខ្ពស់ លោក ប៉ូល ឌុយប្រ៊ូល បានសម្រេចចិត្តបង្កើត សាលាសណ្ឋាគារ​ និងទេសចរណ៍ ប៉ូល​ ឌុយប្រ៊ូល ។ នៅអាយុ ៦៨ឆ្នាំ ក្នុងនាមជាអ្នកចូលចិត្តជិះកង់ គាត់បានសម្រេចចិត្ត ធ្វើរឿងដ៏អស្ចារ្យមួយ គឺគាត់បានជិះកង់ពីទីក្រុង ហ្វុងតែនប្លូ មកកាន់ខេត្តសៀមរាប។ បន្ទាប់ពីការធ្វើដំណើររយៈពេល ៨ ខែ ចម្ងាយ ១៥,២៧២ គីឡូម៉ែត្រ ដោយធាក់ឈ្នាន់កង់បានជាង ៣ លាន ជុំ នៅទីបំផុតគាត់បានមកដល់ខេត្តសៀមរាបទាន់ពេលបើកសម្ពោធសាលារបស់គាត់នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០២ ។

ក្រុមការងាររបស់សាលា

សមាជិកក្រុមការងារបស់យើង គឺជាអ្នកដែលបានជួយបំផុសគំនិត និងលើកទឹកចិត្តដល់សិស្សរបស់យើង ហើយមានជំនាញក្នុងការលើកឧទាហរណ៍ពីស្ថានភាពជាក់ស្តែងមកបង្ហាញក្នុងថ្នាក់របស់ពួកគេ។ ពួកគាត់បានចូលរួមជាមួយសិស្សតាមរយៈការផ្តល់បទពិសោធន៍ជាក់ស្តែងដើម្បីប្រើប្រាស់នៅក្នុងវិជ្ជាជីវៈរបស់ពួកគេ។
ក្រុមការងាររបស់យើងរួមមាន អ្នកជំនាញខាងផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ គ្រូបណ្តុះបណ្តាលដែលពោរពេញទៅដោយជំនាញគរុកោសល្យ និងគ្រូបរទេសជំនាញផ្នែកភាសាដែលសុទ្ធតែមានការទទួលស្គាល់ត្រឹមត្រូវ។ យើងនឹងធានាឲ្យបាននូវការអភិវឌ្ឍសំខាន់របស់សមាជិកនីមួយៗតាមរយៈការបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅស្ថាប័នយ៉ាងទៀងទាត់។

ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះលោកគ្រូអ្នកគ្រូ មិត្តរួមការងារទាំងអស់របស់យើង និងការលះបង់របស់ពួកគាត់អស់ជាច្រើនឆ្នាំមកនេះ។ ឥឡូវនេះ ដោយមានការគាំទ្រពីដៃគូជាច្រើន យើងនឹងបន្តប្ដេជ្ញាចិត្តផ្តល់ជូនការអប់រំប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ដែលកំពុងតែមានការអភិវឌ្ឍនៅព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ហែ៊លហ្គា ណាហ្គី

នាយិកា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល

សមាជិកទាំងអស់

%

ជនជាតិខ្មែរ

%

គ្រូបណ្ដុះបណ្តាល ASEAN

ទំនួលខុសត្រូវផ្នែកបរិស្ថាន

ប្រកាន់យកគំនិតផ្តួចផ្តើមផ្នែកបរិស្ថាន ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងនូវកម្ដៅផែនដីដែលនឹងឈានដល់និរន្តរភាពនៃបរិស្ថាន។

បន្ទះសូឡា

ដំបូលបំពាក់ដោយបន្ទះប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលស្ថិតនៅខាងក្រោយសាលា គឺជាផ្នែកមួយនៃការផ្គត់ផ្គង់ការប្រើប្រាស់ថាមពលអគ្គិសនីរបស់សាលាយើង។

គំនិតផ្តួចផ្តើមមិនប្រើប្រាស់ប្លាស្ទិច

សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកបានចំនួន ៩០% ហើយយើងមានគោលដៅកាត់បន្ថយដល់ ៩៥% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

Z

ការគ្រប់គ្រងកាកសំណល់

កាកសំណល់ប្រេង បន្ទាប់ពីចម្អិនរួច ត្រូវបានប្រគល់ឲ្យទៅក្រុមហ៊ុនដៃគូក្នុងស្រុករបស់យើង យកទៅបម្លែងទៅជាឥន្ធនៈជីវៈ។

eht milestones

Milestones-ecole-paul-dubrule