fbpx

ការចុះឈ្មោះតាមអ៊ិនធឺរណែតរបស់អតីតសិស្ស

    អត្ថប្រយោជន៍របស់អតីតសិស្ស សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល

    ក្នុងនាមជាសមាជិកនៃបណ្តាញអតីតសិស្សរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីពការងារ និងជីវិតផ្ទាល់ខ្លួនរបស់លោកអ្នក ដែលលោកអ្នកអាចស្វែងរកបាននៅក្នុងតារាងផ្នែកការងាររបស់សាលារួមជាមួយនឹង អត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀត។

    លោកអ្នកនឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ រាល់ពេលដែលលោកអ្នកត្រឡប់មកសាលារៀនវិញ។ ក្នុងនាមជាអតីតសិស្សរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍រួមមាន៖ ចូលទស្សនាបណ្ណាល័យ(ច្រើនជាង ២,៥០០សៀវភៅ) ការបញ្ចុះតម្លៃលើកម្មវិធីសិក្សា  អាហារនៅភោជនីយដ្ឋានអនុវត្តន៍របស់យើង រួមជាមួយនឹងនំដែលមានរសជាតិឈ្ងុយឆ្ងាញ់ដែលបានផលិតដោយសិស្សរបស់យើង។

    ចូលរួមចុះឈ្មោះក្នុងបណ្តាញរបស់អតីតសិស្សរបស់យើងថ្ងៃនេះ ដោយឥតគិតថ្លៃ មិនថាលោកអ្នកបានបញ្ចប់ការសិក្សានៅពេលណា ឬលោកអ្នករស់នៅកន្លែងណាក៏ដោយ។ លោកអ្នកអាចចូលរួមជាមួយពួកយើងក្នុងព្រឹត្តិការណ៍ផ្សេងៗទៀតរួមមាន៖ រៀបចំព្រឹត្តិការណ៍សង្គម ព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំ រៃអង្គាសថវិកាសម្រាប់សាលា និងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជាមួយសិស្សដែលត្រៀមនឹងបញ្ចប់ការសិក្សា។

    បេសកកម្ម

    ដើម្បីក្លាយជាសមាគមដែលមានភាពសកម្ម និងផ្តាច់មុខដែលគ្រប់គ្រងដោយសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដែលប្រកបដោយឧត្តមភាពសិក្សា ក្នុងការជំរុញឲ្យមានឱកាសពេញមួយជីវិតសម្រាប់ការចូលរួមប្រកបដោយអត្ថន័យ រវាងសាលា សិស្ស អតីតសិស្ស និងដៃគូ។

    ចក្ខុវិស័យ

    ដើម្បីឆ្លុះបញ្ចាំងពីសហគមន៍បដិសណ្ឋារកិច្ចដ៏ល្អបំផុតរបស់ប្រទេសកម្ពុជា ដែលបានបង្កើតឲ្យមានការចូលរួមជាមួយគ្នាជាបណ្ដាញប្រកបដោយធនធាន ដើម្បីភាពរីកចម្រើនទៅមុខជាដរាប។

    អតីតនិស្សិត

    %

    ទទួលបានការផ្តល់ការងារលើសពី១

    %

    បន្តការសិក្សា

    វាជាបទពិសោធន៍សិក្សាដ៏អស្ចារ្យសម្រាប់ខ្ញុំ។ ខ្ញុំបានរៀនសូត្រពីចំណុចមួយចំនួន ក្រៅពីកម្មវិធីទូទៅរបស់សាលា ដូចជាឥរិយាបទវិជ្ជាជីវៈ អាកប្បកិរិយា ការសម្អិតសម្អាងខ្លួន អនាម័យ ការគ្រប់គ្រងពេលវេលា ជំនាញកុំព្យូទ័រ ប្រវត្តិសាស្ត្រ ជំនាញធ្វើបទបង្ហាញ និងជំនាញភាសា (អង់គ្លេសនិងបារាំង) ។ លើសពីនេះទៅទៀត សាលា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានផ្តល់នូវបទពិសោធន៍បដិសណ្ឋារកិច្ចដ៏ល្អដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។

    ម៉ៅ សាវ៉ាត់ | ជំនាញទេសចរណ៍ ២០០៦-០៧

    អ្នកគ្រប់គ្រងទូទៅរបស់, PEAK Destination

    នៅក្នុងឆ្នាំ២០១៤ ដោយផ្អែកលើទេពកោសល្យរបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តបើកភោជនីយដ្ឋានមួយដែលខ្ញុំអាចធ្វើឲ្យភ្ញៀវរបស់ខ្ញុំឃើញពីថ្វីដៃចម្អិនម្ហូបដ៏ឆ្ងាញ់របស់ខ្ញុំ។ ខ្ញុំក៏បានបើកភោជនីយដ្ឋានឈ្មោះ Embassy Restaurant ដែលខ្ញុំជាប្រធានចុងភៅ។ ខ្ញុំគិតថាភោជនីយដ្ឋាននេះ គឺជាសមិទ្ធិផលនៃអាជីពរបស់ខ្ញុំ។ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល គឺជាចំណុចចាប់ផ្តើមនៃអាជីពរបស់ខ្ញុំ។ ខ្ញុំនឹងមិនអាចដើរដល់ចំណុចដូចសព្វថ្ងៃនេះទេ ប្រសិនបើខ្ញុំមិនបានចូលរៀនសាលានេះ។

    ប៉ុល គឹមសាន | ជំនាញម្ហូបអាហារ ២០០២-០៣

    មេ ចុងភៅ, Embassy Restaurant

    ចាប់តាំងពីខ្ញុំបញ្ចប់ការសិក្សាមក ខ្ញុំមានក្ដីស្រមៃចង់បើកភោជនីយដ្ឋានម្ហូបខ្មែរមួយ។ ថ្ងៃនេះខ្ញុំក្លាយជាម្ចាស់ភោជនីយដ្ឋាន Chili Pepper ជាមួយមិត្តរួមថ្នាក់ខ្ញុំ គឺអ្នកស្រី ខៀវ សុផល។ ខ្ញុំសូមថ្លែងអំណរគុណចំពោះឱកាសដែលសាលានេះបានផ្ដល់ឲ្យខ្ញុំ ហើយប្រសិនបើគ្មានចំណេះដឹងខ្ពង់ខ្ពស់ដែលខ្ញុំទទួលបាននៅសាលានេះទេ ខ្ញុំនឹងមិនអាចក្លាយជាម្ចាស់ភោជនីយដ្ឋានរបស់ខ្ញុំបានឡើយ។ សាលារៀននេះបានជួយខ្ញុំក្នុងការកសាងអនាគត និងក្តីសុបិនរបស់ខ្ញុំ។

    ដន ឌឿត | ជំនាញម្ហូបអាហារ ២០០២-០៣

    មេ ចុងភៅ, ភោជនីយដ្ឋាន Olive